ប្រភពជាច្រើនជឿថា Ronaldo អាចនឹងទៅលេងនៅ AT Madrid

ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងស្វែងរកក្លឹបថ្មីលេងហើយ ក្រោយពីរូបគេបានអះអាងថាមិនចង់បន្ដលេងនៅ Manchester United ទៀតនោះទេនៅរដូវកាលក្រោយនេះ។

បន្ទាប់ពីចូលរួមជាមួយក្រុម Man Utd បាន១រដូវកាលមក ពេលនេះ Ronaldo បានប្រកាសថាលែងចង់លេងនៅអង់គ្លេសនេះទៀតហើយ។ ភ្នាក់ងារទីផ្សាររបស់កីឡាករវ័យ៣៧ឆ្នាំកំពុងស្វះស្វែងរកក្លឹបថ្មីឱ្យគេលេង ដោយក្នុងនោះក្លឹបមួយចំនួនក៏បានច្រានចោលសំណើរទៅហើយដែរដូចជា Bayern Munich , Chelsea និង PSG ជាដើម។ នៅពេលនេះសល់តែ Atletico Madrid មួយទេ ដែលកំពុងបន្ដការចរចា។

ដោយការចរចានោះដែរ ប្រសិនបើ Ronaldo មកលេងនៅ AT Madrid មែន នោះរូបគេនឹងត្រូវបន្ថយប្រាក់ឈ្នួល៣០%ពីការទទួលបាននៅ Man Utd ។ ដោយមិនឱ្យច្រើននេះដែរ ក៏ព្រោះតែក្រុម AT Madrid ក៏មានបញ្ហាផ្នែកហិរញ្ញវត្ថុផងដែរ៕ ប្រភព ៖​ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT