Martial នឹងមានឱកាសបានលេងច្រើនក្រោមការដឹកនាំរបស់លោក Ten Hag

ខ្សែប្រយុទ្ធ Anthony Martial នឹងបន្ដលេងឱ្យក្រុមបិសាចក្រហម Manchester United នារដូវកាលនេះ ក្រោមពីទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អ្នកចាត់ការ Erik ten Hag ។

កីឡាករបារាំងខាងលើលេងឱ្យក្រុម Sevilla កាលពីរដូវកាលមុនក្រោមលក្ខខណ្ឌខ្ចីជើង។ នារដូវកាលនេះ រូបគេក៏ត្រលប់មក Man Utd វិញ ហើយលេងប្រកួត Pre Season កន្លងទៅនេះដែរ ឃើញថាធ្វើបានល្អប្រសើរណាស់។ ជាក់ស្ដែង Martial រកបាន៣គ្រាប់ហើយដែរនាជំនួបមិត្តភាព។ ដោយមើលឃើញការអភិវឌ្ឍខ្លួននេះហើយ ទើបបានជាលោក Ten Hag សម្រេចចិត្តទុករូបគេបន្ដនៅ Old Trafford ព្រោះ Cristiano Ronaldo ក៏ទំនងជាចាកចេញទៅថែមទៀត។

រំលឹកថាក្រុមបិសាចក្រហមក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការក្រុម Ajax ខាងលើឃើញថាល្អប្រសើរច្រើនហើយ។ ស្របពេលក្នុងទីផ្សារដោះដូរកីឡាករវិញ ក្រុម Man Utd ទើបចុះកុងត្រាបាន៣នាក់ប៉ុណ្ណោះ។ ពួកគេនៅចង់បានខ្សែបម្រើម្នាក់ទៀត ដូចជា Frankie de Jong ជាដើម៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT