ផ្លូវការ Lingard សម្រេចចូលរួមជាមួយក្រុម Nottingham Forest ហើយ

ខ្សែប្រយុទ្ធ Jesse Lingard បានសម្រេចចិត្តចូលរួមជាមួយក្រុម Nottingham Forest ហើយ ក្រោយពីរូបគេអស់កុងត្រានៅក្រុមបិសាចក្រហម Manchester United ។

កីឡាករអង់គ្លេសខាងលើនេះ បានចាកចេញពី Old Trafford កាលពីចប់រដូវកាលមុននេះ។ រូបគេត្រូវបានក្លឹបច្រើនមើលឃើញនិងចង់បានដែរ ប៉ុន្តែចុងក្រោយមានតែក្រុម Nottingham Forest មួយគត់ដែលអាចបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះបាន ជាមួយការផ្ដល់តម្លៃពលកម្មខ្ពស់មែនទែនដល់ទៅ ២សែនផោនក្នុង១សប្ដាហ៍ឯណោះ។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំខាងលើនេះ បង្ហាញខ្លួនសរុបបាន១៦៥ប្រកួតទាំងនៅក្រុម Man Utd និង West Ham ហើយនៅជម្រើសជាតិអង់គ្លេសវិញ រូបគេបានលេង៣២ប្រកួតផងដែរ។ ការទៅលេងនៅក្រុម Nottingham Forest នេះ គឺ Lingard នឹងចុះកិច្ចសន្យា១ឆ្នាំ ហើយប្រសិនបើលេងល្អនឹងបន្ថែមកុងត្រាទៀត៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT