Klopp ៖ យប់មិញ ជាយប់ល្អបំផុតរបស់ Nunez

លោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហម Liverpool បាននិយាយថានៅយប់មិញនេះ ជាការបង្ហាញទម្រង់លេងល្អបំផុតហើយសម្រាប់ខ្សែប្រយុទ្ធ Darwin Nunez ដែលរកបាន៤គ្រាប់ម្នាក់ឯង។

ក្នុងការប្រកួតមិត្តភាពទល់ក្រុម RB Leipzig នៅយប់មិញនេះ ក្រុមហង្សក្រហម Liverpool បានយកឈ្នះការប្រកួតដល់ទៅ ៥-០ ឯណោះ។ ដោយក្នុងចំណោម៥គ្រាប់នេះដែរ មាន៤គ្រាប់ហើយដែលរកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Nunez ក្រោយពីប្រកួតកន្លងទៅរូបគេធ្វើមិនសូវបានល្អទេ រហូតមានមតិរិះគន់ខ្លះថែមទៀតផង។

ជាមួយរឿងនេះដែរ លោក Klopp បាននិយាយថា៖ “នេះជារឿងមួយដែលបញ្ឈប់ការវែកញ៉ែកទាំងអស់។ យើងតែងតែគិតថាប្រសិនបើយើងចាយលុយច្រើនលើកីឡាករ ពួកគេគួរតែធ្វើបានល្អ។ តែជាក់ស្ដែងទៅ ពួកគេក៏ជាកីឡាករធម្មតាម្នាក់ផងដែរ។ សម្រាប់ខ្ញុំ គាត់ជាខ្សែប្រយុទ្ធម្នាក់ដែលយើងចង់បាន គាត់ពិតជាធ្វើបានល្អណាស់នៅរាត្រីនេះ”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT