អបអរ Mane ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំនៅតំបន់អាហ្វ្រិក

ខ្សែប្រយុទ្ធ Sadio Mane បានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតនៅតំបន់អាហ្វ្រិកហើយ ក្រោយពីរូបគេទទួលបានសំឡេងគាំទ្រច្រើនជាងកីឡាករ Mohamed Salah និង Edouard Mendy។

Mane ជាអ្នករកគ្រាប់បាល់ជួយក្រុមសេណេហ្គាល់ឈ្នះក្រុមអេហ្ស៊ីបលើកពានរង្វាន់ Africa Cup of Nations បាន ហើយវាក៏ជាពានរង្វាន់លើកដំបូងសម្រាប់ប្រទេសនេះផងដែរ។ ក្រោយមកទៀត ខ្សែប្រយុទ្ធដដែលនេះក៏ជាអ្នកស៊ុតទម្លាក់ក្រុមអេហ្ស៊ីបទៀតពីការប្រកួតជម្រុះ World Cup 2022 នៅវគ្គ Play off ផងដែរ។

នេះជាការធ្វើពានរង្វាន់ខាងលើឡើងវិញ ក្រោយពីខកខានអស់រយៈពេល៣ឆ្នាំមកហើយ ដោយសារតែមេរោគកូវីដ១៩។ ស្របពេលកន្លងទៅ ផ្នែកបុរសនេះគឺ Salah ជាអ្នកឈ្នះច្រើនជាងគេ៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT