Dortmund អាចពិចារណាយក Suarez ទៅជួយក្រុម ក្រោយ Haller ត្រូវសម្រាកច្រើនខែ

ក្រុម Dortmund នឹងពិចារណាយកខ្សែប្រយុទ្ធ Luis Suarez មករួមក្រុមនារដូវកាលដោះដូរកីឡាករនេះ ក្រោយពីខ្សែប្រយុទ្ធស្នូលរបស់ខ្លួន Sebastian Haller មានជំងឺដុះសាច់នៅក្នុងពងស្វាស។

កីឡាករ Sebastian Haller ត្រូវបានរកឃើញជំងឺខាងលើនេះកាលពីថ្ងៃចន្ទកន្លងទៅ គ្រាដែលរូបគេទើបផ្លាស់មកលេងនៅ Dortmund នេះ។ ដោយសារតែរបួសនេះត្រូវការសម្រាកពេលយូរដើម្បីព្យាបាល ទើបពេលនេះក្រុម Dortmund ចាប់ផ្ដើមស្វែងរកកីឡាករថ្មីមកជំនួសហើយ។ ដោយក្នុងនោះ Suarez ខ្សែប្រយុទ្ធសំបូរដោយបទពិសោធកំពុងទំនេរល្មមដូចគ្នា។

ក្រុមនៅអាល្លឺម៉ង់នេះទំនងជានឹងយក Suarez មកជួយក្រុមសិនរយៈពេលដែល Haller មិននៅនេះ។ ស្របពេលការចរចាវិញក៏កំពុងបន្ដដូចគ្នា ព្រោះអតីតកីឡាករ Barcelona រូបនេះចង់រកក្លឹបលេងឱ្យបានទៀងទាត់ មិនមែនដើម្បីមកជំនួសមួយរយៈនោះទេ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT