De Jong សុខចិត្តទៅលេងនៅក្លឹប២នេះ បើសិនជាត្រូវចេញពី Barcelona មែន

ខ្សែបម្រើ Frankie de Jong នៅតែរក្សាសម្ដីរបស់ខ្លួនមិនចង់ផ្លាស់មកលេងនៅក្រុមបិសាចក្រហម Manchester United នោះទេ ដោយរូបគេចង់បន្ដនៅ Barcelonaឬគ្មានជម្រើសអាចទៅក្លឹបវិញ។

ក្រុម Man Utd បានផ្ដល់តម្លៃខ្លួន៧១លានផោនឱ្យទៅក្រុម Barcelona ដើម្បីទិញយក De Jong មករួមក្រុមនារដូវកាលនេះ។ តែសម្រាប់សាមីខ្លួនវិញនៅតែមិនចង់មកលេងនៅ Old Trafford ដដែល ដោយរូបគេបានអះអាងថាប្រសិនបើក្លឹបចង់លក់មែន នោះសុខចិត្តទៅលេងនៅ Bayern Munich ឬ Chelsea វិញ មិនចង់លេងឱ្យក្រុមបិសាចក្រហមនោះទេ។

ការមិនចង់ទៅលេងនៅក្រុមបិសាចក្រហមនេះដែរ ត្រូវបានគេដឹងថា De Jong មិនពេញចិត្តជាមួយអ្វីដែលជាគម្រោងរបស់ក្រុម Man Utd ឡើយ។ មួយវិញទៀតនៅរដូវកាលថ្មីខាងមុខ ក្លឹបនេះមិនអាចលេងពានរង្វាន់ UEFA Champions League ផង ទើបបានជាធ្វើឱ្យកីឡាករមិនចង់ទៅលេងនោះទេ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT