Lewandowski ៖ខ្ញុំស្រេកឃ្លានជ័យជម្នះនៅ Barcelona

ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយថាខ្លួនកំពុងស្រែកឃ្លានជ័យជម្នះជាមួយក្រុម FC Barcelona ណាស់ ក្រោយពីបង្ហាញវត្ដមានជាផ្លូវការហើយ។

កីឡាករវ័យ៣៣ឆ្នាំខាងលើបានចូលរួមជាមួយក្រុម Barcelona ហើយក្នុងតម្លៃខ្លួនផ្ទេរចេញពី Bayern Munich មក ៤២,៥លានផោន កន្លែងដែលរូបគេចំណាយពេល៨ឆ្នាំ និងរកបាន៣៤៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៧៥ប្រកួត។ នៅថ្ងៃបង្ហាញខ្លួនដំបូង ខ្សែប្រយុទ្ធប៉ូឡូញរូបនេះ បាននិយាយថាខ្លួនពិត ជាមិនអាចរង់ចាំបានទេក្នុងការលេងឱ្យក្រុម FC Barcelona ។ រូបគេរំពឹងថានឹងជោគជ័យបន្ថែមទៀត សម្រាប់រដូវកាលខាងមុខនេះ។

Lewandowski បាននិយាយបន្ថែមថា៖ “ខ្ញុំសប្បាយចិត្តដែលបានមកទីនេះ។ វាពិបាកណាស់ដើម្បីបានមកលេងនៅ Barcelona ប៉ុន្តែចុងក្រោយខ្ញុំអាចធ្វើបាន។ ខ្ញុំតែងតែស្រែកឃ្លានជ័យជម្នះជានិច្ច ហើយការឈ្នះគឺជាអ្វីដែលខ្ញុំចង់បាន។ ខ្ញុំដឹងថាខ្ញុំនឹងត្រូវជួបការប្រជែងថ្មីៗជាច្រើន ហើយខ្ញុំក៏បានត្រៀនរួចរាល់សម្រាប់ការប្រកួតខាងមុខផងដែរ”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT