ក្រុមនារីអង់គ្លេសឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Women Euro 2022

ក្រុមបាល់ទាត់នារីរបស់អង់គ្លេស បានឡើងដល់វគ្គពាក់កណ្ដាលពានរង្វាន់ European Women’s Championship ហើយ ក្រោយពីយកឈ្នះក្រុមនារីអេស្ប៉ាញក្នុងលទ្ធផល ២-១។

ក្រុមអង់គ្លេសក្នុងនាមជាម្ចាស់ផ្ទះឃើញថាធ្វើបានល្អណាស់ក្នុងការប្រកួតពានរង្វាន់ខាងលើ។ ពួកគេយកឈ្នះលើក្រុមខ្លាំងជាច្រើន ហើយចុងក្រោយនេះក៏ទម្លាក់ក្រុមនារីអេស្ប៉ាញបានក្នុងលទ្ធផល ២-១ ទៀត។ ដោយការប្រកួតនេះប្រើពេលដល់១២០នាទី ទើបអាចកាត់សេចក្ដីយកក្រុមណាឈ្នះបាន។

ជ័យជម្នះនេះដែរ ក៏បានធ្វើឱ្យក្រុមនារីអង់គ្លេសបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ផ្លូវការធំ៤ដងជាប់គ្នាមកហើយ។ ដោយឡែកក្រោមការដឹកនាំរបស់ Wiegman ក្រុមនារីអង់គ្លេសក៏មិនទាន់ស្គាល់ចាញ់ដែរក្នុងការប្រកួត១៨ប្រកួតមកនេះ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT