Cavani កំពុងចរចាចូលរួមជាមួយក្រុម Villarreal

ខ្សែប្រយុទ្ធ Edinson Cavani កំពុងចរចាជាមួយក្រុម Villarreal ដើម្បីផ្ទេរចូលលេងឱ្យក្លឹបនេះ ដោយ Free Transfer បន្ទាប់ពីអស់កុងត្រានៅ Old Trafford ។

កីឡាករវ័យ៣៥ឆ្នាំខាងលើបានអស់កុងត្រានៅ Manchester United ក្រោយពីលេងបាន២ឆ្នាំ។ ដោយបច្ចុប្បន្នពួកគេកំពុងស្វែងរកក្លឹបថ្មីលេង ហើយកំពុងចរចាជាមួយក្រុម Villarreal ដែលដឹកនាំដោយលោក Unai Emery ផងដែរ។ ការចង់ទៅលេងនៅអេស្ប៉ាញនេះ ក៏ព្រោះតែកីឡាករអ៊ុយរុយហ្គាយបានចំណាយពេលលេងនៅអ៊ីតាលី បារាំង និងអង់គ្លេសទៅហើយ។ ដូច្នេះមុនបញ្ចប់អាជីពបាល់ទាត់ គេចង់ទៅលេងនៅអេស្ប៉ាញក្នុងលីគ La Liga មួយទៀត។

ដោយអាចនឹងមានភាគរយច្រើនដែរ ដែលត្រូវគ្នា ព្រោះក្រុមរបស់លោក Unai Emery ក៏កំពុងស្វែងរកកីឡាករថ្មីផងដែរ។ ដោយទីផ្សារដោះដូរកីឡាករនេះ ពួកគេទើបតែចុះកុងត្រាយកអ្នកចាំទី Pepe Reina ម្នាក់ប៉ុណ្ណោះ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT