Maguire ត្រូវអ្នកគាំទ្រខ្លួនឯង ស្រែកចំអកក្នុងការប្រកួតទល់ Crystal Palace

ខ្សែការពារ Harry Maguire ត្រូវបានអ្នកគាំទ្រខ្លួនឯង ស្រែកចំអកដាក់នៅពេលរូបគេបានបាល់ ក្នុងការប្រកួតទល់ក្រុម Crystal Palace នៅយប់មិញនេះ។

ក្រុមបិសាចក្រហម Manchester United ធ្វើបានល្អណាស់នាការប្រកួត Pre Season នេះ ដោយ៣ប្រកួតមកនេះ ឈ្នះទាំង៣ប្រកួតតែម្ដង និងរកគ្រាប់បាល់បានច្រើនថែមទៀត។ តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺការប្រកួតទល់ក្រុម Crystal នៅយប់មិញនេះ មានអ្នកគាំទ្រមួយចំនួនបានចំអកទៅដាក់ប្រធានក្រុម Maguire ទៅវិញ។ ដោយឱ្យតែពេលខ្សែការពាររូបនេះបានបាល់ គឺដឹងតែស្រែកចំអកដាក់តែម្ដង។

ចំពោះចំណុចនេះដែរ ខ្សែបម្រើ Donny van de Beek បាននិយាយថារូបគេក៏បានឮដូចគ្នា ប៉ុន្តែមិនច្បាស់ថាមានរឿងអ្វីកើតឡើង។ តែបើតាមជាក់ស្ដែងក្នុងការប្រកួតទល់ក្រុម Crystal Palace នេះ គឺ Magurie លេងបានល្អ និងគ្រប់គ្រងការប្រកួតនេះបានយ៉ាងល្អ៕ ប្រភព ៖​ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT