Bayern ប្រកាសវត្តមាន Matthijs មករួមក្រុម តម្លៃខ្លួន៦៨លានផោន

ក្រុម Bayern Munich បានប្រកាសវត្តមានខ្សែការពារ Matthijs de Ligt ហើយ ក្រោយពីទិញបានពីក្រុម Juventus មកក្នុងតម្លៃខ្លួន៦៨លានផោន កុងត្រារយៈពេល៥ឆ្នាំ។

កីឡាករវ័យ២២ឆ្នាំខាងលើបានសម្រេចចិត្តផ្ទេរមកលេងនៅអាល្លឺម៉ង់ បន្ទាប់ពីចំណាយពេលលេងឱ្យក្រុម Juventus ៣រដូវកាលមក។ De Ligt ត្រូវបានចាត់ទុកថាជាខ្សែការពារល្អម្នាក់ ហើយក៏មានក្លឹបច្រើនប្រជែងគ្នាចង់បានគេផងដែរ។ រហូតដល់ក្រុម Bayern Munich យល់ព្រមទិញក្នុងតម្លៃដល់ទៅ៦៨លានផោនឯណោះ។ ដោយនេះជាតម្លៃខ្លួនខ្ពស់មួយក្នុងនាមជាខ្សែការពារ ហើយក្លឹបនៅអាល្លឺម៉ង់នេះក៏កម្រចំណាយច្រើនក្នុងការទិញដូរកីឡាករដែរ។

រំលឹកថាក្រុម Bayern Munich មានកំណត់ត្រាទិញដូរកីឡាករខ្ពស់បំផុតរបស់ខ្លួនត្រឹមតែ៦៨លានផោនប៉ុណ្ណោះ ដែលកាលនោះទិញ Lucas Hernandez ដែលជាខ្សែការពារពីក្រុម Atletico Madrid មក។ ខណៈដែលកីឡាករហុល្លង់នេះ ក៏ជាកីឡាករទី៣ហើយដែរ ដែលក្រុមនេះនាំចូលបន្ទាប់ពី Sadio Mane ទិញពី Liverpool និង Noussair Mazraoui ពី Ajax ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT