ប្រជាជនរបស់អ៊ុយក្រែនបានសង្គ្រោះដល់អ្នកគាំទ្រ Liverpool ច្រើន ដោយឱ្យពួកគេស្នាក់នៅមិនយកលុយឡើយ ដើម្បីចូលរួមវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ។
សណ្ឋាគារនៅប្រទេសអ៊ុយក្រែនឡើងថ្លៃជាងខ្លាំង ដោយបន្ទប់ធម្មតាឡើងដល់ជាង១ពាន់ដុល្លារហើយ ។ ការឡើងថ្លៃបែបនេះ អាចនឹងធ្វើឱ្យអ្នកគាំទ្រ Liverpool ពិបាកសម្រេចចិត្តថានឹងទៅមើលការប្រកួតផ្ដាច់ព្រ័ត្រឬអត់ ស្របពេលដែលមិនឡើងតែសណ្ឋាគារទេ សូម្បីទំនិញក៏ឡើងថ្លៃដែរ។
ទន្ទឹមនឹងការពិបាកសម្រេចចិត្តនេះ ប្រជាជននៅក្រុង គៀវ មួយចំនួនដែលស្រលាញ់ក្លឹប Liverpool ដែរនោះ បានប្រកាសថាពួកគេនឹងឱ្យអ្នកគាំទ្រ ហង្សក្រហម ស្នាក់នៅមិនយកលុយឡើយសម្រាប់ការមកទស្សនាវគ្គផ្ដាច់ព្រ័ត្រ។ មិនត្រឹមតែប្រកាសនេះទេ ពួកគេក៏បានបង្កើតជាគ្រុបសម្រាប់ទៅជួយលើកទឹកចិត្តដល់កីឡាករនៅកីឡដ្ឋានផងដែរ។
ការប្រកួតផ្ដាច់ព្រ័ត្រ UEFA Champions League រវាងក្រុម Real Madrid និង Liverpool នឹងធ្វើឡើងនៅយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៨ខាងមុខនេះ នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។ ក្រុមទាំងសងខាង ត្រូវបាន UEFA ផ្ដល់សំបុត្រឱ្យអ្នកគាំទ្រជាង១ម៉ឺនសំបុត្រ៕