Conte ៖ ខ្ញុំចង់ឱ្យក្រុមដទៃខ្លាចពួកយើងនៅរដូវកាលថ្មីនេះ

លោក Antonio Conte បានអះអាងថាលោកនឹងកែប្រែក្រុម Spurs ឱ្យក្លាយទៅជាក្រុមខ្លាំងមួយដែលក្លឹបដទៃឃើញហើយខ្លាចរអានារដូវកាលថ្មីខាងមុខនេះ។

ក្រុម Spurs ក្រោមការដឹកនាំរបស់លោក Conte មានមហិច្ឆតាធំណាស់នារដូវកាលនេះ។ លោកបានប្រាប់ទៅអ្នកគាំទ្រថានឹងប្រជែងយកពានរង្វាន់ឱ្យបាន ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺប្រឹងប្រែងកែប្រែក្រុមមួយនេះឱ្យក្លាយជាក្រុមមួយដែលគេឃើញហើយខ្លាច មិនចង់ជួបនោះទេ។ ស្របពេលក្លឹបមួយនេះអស់រយៈពេល៦១ឆ្នាំមកហើយដែលមិនទាន់ឈ្នះពាន Premier League នៅឡើយទេ។

លោក Conte បានលើកឡើងថា៖ “កាលនៅ Juventus ត្រូវការពេលច្រើនឆ្នាំណាស់ ដើម្បីធ្វើឱ្យក្រុមនេះខ្លាំងបាន។ រដូវកាលដំបូងយើងត្រូវបន្ថយគម្លាតជាមួយក្រុមដទៃ ហើយបន្ទាប់មកយើងត្រូវយកឈ្នះពានឱ្យបាន។ តែនៅអ៊ីតាលី មានតែក្រុមមួយទេដែលយើងត្រូវប្រជែងខ្លាំង ខុសពីនៅអង់គ្លេស។ ទីនេះ ពោរពេញដោយក្រុមខ្លាំងៗ។ ពួកគេសុទ្ធតែមានប្រវត្តិឈ្នះពានរង្វាន់ជាច្រើនមកហើយ។ នៅរដូវកាលក្រោយ វានឹងក្លាយជារដូវកាលស្វិតស្វាញ យើងនឹងព្យាយាមរុញខ្លួនឱ្យខ្លាំងបំផុត ដើម្បីប្រជែងពានរង្វាន់”៕ ប្រភព ៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT