លោក Nagelsmann ៖ Barca ជាក្រុមតែមួយគត់លើលោក អត់លុយតែទិញកីឡាករបាន

លោក Julian Nagelsmann គ្រូបង្វឹកក្រុម Bayern Munich បានអះអាងថានៅលើលោកនេះមានតែក្រុម Barcelona មួយគត់ដែលខ្លួនឯងមិនមានលុយផង តែអាចទិញកីឡាករណាក៏បានឱ្យតែខ្លួនចង់។

ក្រុម Barcelona នាពេលបច្ចុប្បន្ននេះ កំពុងជាប់បំណុលដល់ទៅជាង១ពាន់លានផោនឯណោះ ប៉ុន្តែពួកគេនៅតែអាចស្វះស្វែងដើម្បីរកប្រាក់ដើម្បីទិញកីឡាករថ្មីបាន។ ជាក់ស្ដែងលុយដែលបានមកទិញកីឡាកររដូវកាលនេះ គឺបានពីការលក់សិទ្ធិផ្សាយរបស់ពួកគេ១៥%។ ខណៈដែលប្រាក់ឈ្នូលកីឡាករវិញក៏បន្ដការកាត់ថែមទៀតដែរនារដូវកាលថ្មីនេះ។

ដោយសារតែគ្មានប្រាក់និងកំពុងជាប់បំណុល តែនៅអាចទិញកីឡាករថ្មីបានតម្លៃរាប់លានផោននេះហើយ ទើបធ្វើឱ្យលោក Julian Nagelsmann ភ្ញាក់ផ្អើលនិងពោលថានៅលើលោកនេះ មានតែ Barcelona មួយនេះហើយដែលអាចធ្វើបាន។ ពួកគេមិនមានប្រាក់ទេ ប៉ុន្តែអាចទិញកីឡាករណាក៏បានឱ្យតែពួកគេចង់បាន។ អ្នកចាត់ការវ័យក្មេង បន្ថែមថានេះពិតជារឿងចម្លែកណាស់ ហើយលោកមិនដឹងថាពួកគេអាចធ្វើបានដោយរបៀបណានោះទេ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT