Ten Hag ថាកីឡាករសញ្ជាតិអង់គ្លេស តម្លៃខ្លួនថ្លៃពេក ទើបមិនអាចទិញបាន

លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United បានពោលថាកីឡាករសញ្ជាតិអង់គ្លេសនាពេលបច្ចុប្បន្ននេះមានតម្លៃខ្លួនថ្លៃណាស់ ដែលធ្វើឱ្យក្រុមរបស់លោកពិបាកទិញមែនទែន។

ក្រុម United បាននាំយកកីឡាករ៣នាក់មករួមក្រុមរូចទៅហើយនារដូវកាលដោះដូរកីឡាករនេះ ដោយមានខ្សែការពារ Tyrell Malacia តម្លៃ១៤លានផោនពី Feyennoord នាំយក Christian Eriksen ដោយ Free Tranfer និង Lisandro Martinez ពី Ajax តម្លៃខ្លួន៥៥លានផោន។ ក្រុមបិសាចក្រហមក៏នៅមានគម្រោងនាំយកកីឡាករ២នាក់ទៀតដែរ គឺខ្សែប្រយុទ្ធស្លាប Antony ពី Ajax និង Frenkie de Jong ពី Barcelona ។

ដោយមិនមានគោលដៅយកកីឡាករសញ្ជាតិអង់គ្លេសមករួមក្រុមសោះ ទើបធ្វើឱ្យមានសំនួរជាច្រើនកើតឡើង។ លោក Ten Hag បានពន្យល់ទៅអ្នកគាំទ្រវិញថានាពេលនេះកីឡាករសញ្ជាតិអង់គ្លេសមានតម្លៃខ្លួនថ្លៃខ្លាំងមែនទែន ដែលធ្វើឱ្យក្លឹបពិបាកក្នុងការប្រជែងយកណាស់។ ខណៈដែល Man Utd បច្ចុប្បន្នទាមទារកីឡាករមានសមត្ថភាពច្រើនជាង ដើម្បីមកពង្រឹងក្រុមឡើងវិញ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT