Sebastien Haller រកឃើញថាមានដុំដាច់នៅពងស្វាស

ខ្សែប្រយុទ្ធ Sebastien Haller របស់ក្រុម Dortmund ត្រូវបានក្រុមគ្រូពេទ្យរកឃើញថាមានដុំសាច់កើតឡើងនៅពងស្វាសរបស់គេ ដែលត្រូវឱ្យព្យាបាលជាបន្ទាន់។

កីឡាករវ័យ២៨ឆ្នាំខាងលើទើបតែចូលរួមជាមួយក្រុម Dortmund នារដូវកាលថ្មីនេះទេ ក្រោយពីផ្ទេរពីក្រុម Ajax មកក្នុងតម្លៃខ្លួន៣១លានអឺរ៉ូ។ រូបគេបានចូលរួមហ្វឹកហាត់ជាមួយក្រុមជាធម្មតា ប៉ុន្តែក្រោយមកក៏រកឃើញថាមានបញ្ហាសុខភាពមិនស្រួលខ្លួន។ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យទៅក៏រកឃើញថារូបគេមានបញ្ហាដុះដុំសាច់ក្នុងពងស្វាសដែលត្រូវព្យាបាលជាបន្ទាន់។

រំលឹកថា Haller ជាម៉ាស៊ីនរកគ្រាប់បាល់ឱ្យក្រុម Ajax នារដូវកាលមុននេះ ដោយរកបាន៣៤គ្រាប់គ្រប់ការប្រកួតទាំងអស់។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ រដូវកាលមុននេះនៅ UCL រូបគេរកបានដល់ទៅ១១គ្រាប់ឯណោះក្នុងការបង្ហាញខ្លួនត្រឹមតែ៨ប្រកួតប៉ុណ្ណោះ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT