គ្រូ Man Utd ព្រមាន Maguire ថារដូវកាលថ្មី អាចមិនបានលេងបើមិនប្រឹងប្រែង

លោក Erik ten Hag គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United បានព្រមានទៅកាន់ខ្សែការពារ Harry Maguire ថាបើមិនប្រឹងប្រែងបង្ហាញសមត្ថភាពទេ គេអាចនឹងមិនអាចបានឱកាសលេងទេនៅរដូវកាលក្រោយ។

Harry Maguire នឹងនៅតែជាប្រធានក្រុម Man Utd ដដែលនៅរដូវកាលក្រោយ តែគេមិនធានាបានទេក្នុងការជាប់ជម្រើស១១នាក់ដំបូងនោះ។ ដោយលោក Ten Hag បានបញ្ជាក់ថាលោកមានជម្រើសច្រើនក្នុងការជ្រើសរើសខ្សែការពារលេង ដូច្នេះហើយប្រសិនបើគេមិនអាចបង្ហាញទម្រង់លេងសមរម្យត្រូវតាមការចង់បានទេ នោះឱកាសនៃការជាប់ជម្រើស១១នាក់ដំបូងនារដូវកាលថ្មីខាងមុខក៏នឹងមានតិចផងដែរ។

រំលឹកថាលោក Erik ten Hag ទើបតែទិញបានខ្សែការពារកណ្ដាល Martinez ពីក្រុម Ajax មក។ កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះលេងបានល្អណាស់នៅរដូវកាលមុន ហើយក៏ជាសំណព្វចិត្តរបស់លោក Ten Hag ផងដែរ។ ដូច្នេះហើយ នារដូវកាលថ្មីខាងមុខ Man Utd មានជម្រើសច្រើនក្នុងតំបន់ការពារកណ្ដាលជាក់ស្ដែងមាន Varane , Martinez និង Magurie នេះឯង៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT