Arsenal ទិញបានខ្សែការពារម្នាក់ទៀតពីក្រុម Man City ហើយ

ក្រុមកាំភ្លើងធំ Arsenal ទិញបានខ្សែការពារ Oleksandr Zinchenko ពីក្រុម Manchester City ហើយ ក្នុងតម្លៃខ្លួន៣០លានផោន។

Oleksandr Zinchenko មានតួនាទីលេងជាខ្សែបម្រើទេ ប៉ុន្តែភាគច្រើនរូបគេត្រូវបានលោក Pep ដាក់ឱ្យលេងនៅតំបន់ការពារស្លាបវិញ។ កីឡាករជម្រើសជាតិអ៊ុយក្រែនខាងលើនេះ បានសម្រេចចិត្តមកចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal ដួចមិត្តរួមក្រុម Gabriel Jesus ដែរ។ ដោយរូបគេនឹងបង្ហាញខ្លួនក្នុងនាមជាកីឡាករ Arsenal ក្នុងពេលឆាប់ៗនេះហើយ ក្រោយពីលក្ខខណ្ឌផ្សេងៗបានយល់ព្រមគ្នាអស់ទៅហើយ។

កីឡាករវ័យ២៥ឆ្នាំខាងលើជាម្នាក់ក្នុងចំណោមកីឡាករដទៃទៀតដែលលោក Pep ទិញយក អំឡុងពេលលោកចូលដឹកនាំក្រុម Man City ដំបូងនៅឆ្នាំ២០១៦។ រយៈពេល៥ឆ្នាំមកនេះ រូបគេបានឈ្នះពានរង្វាន់ English Premier League ៤ដង FA Cup និង League Cup ៤ដង។ បង្ហាញខ្លួនបាន១២៨ប្រកួតគ្រប់ពានរង្វាន់ទាំងអស់៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT