អបអរ Zlatan វ័យ៤០ឆ្នាំ ទទួលបានកុងត្រា១ឆ្នាំទៀតនៅ AC Milan

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ទទួលបានកុងត្រា១ឆ្នាំទៀតនៅក្រុម AC Milan ក្រោយពីទទួលយកការកាត់ប្រាក់ឈ្នួលជាងពាក់កណ្ដាល។

កីឡាករស៊ុយអែតខាងលើនឹងឈានដល់វ័យ៤១ឆ្នាំនៅខែតុលាឆ្នាំ២០២២ខាងមុខនេះហើយ ប៉ុន្តែរូបគេនៅតែទទួលបានឱកាសលេង១ឆ្នាំទៀតជាមួយក្រុម AC Milan ដដែល។ ការផ្ដល់កុងត្រា១ឆ្នាំទៀតនេះដែរ ត្រូវបានគេដឹងថាកើតឡើងក្រោយពី Zlatan យល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួនជាងពាក់កណ្ដាលឯណោះ។ មួយវិញទៀត ខ្សែប្រយុទ្ធសំបូរបទពិសោធរូបនេះ បច្ចុប្បន្នក៏កំពុងសម្រាកព្យាបាលរបួសជង្គង់ដែលត្រូវវះកាត់កាលពីខែឧសភាកន្លងទៅផងដែរ។ រូបគេនឹងសម្រាកចាប់ពីពេលវះកាត់នោះមក ៨ខែឯណោះ។

រំលឹកថា Zlatan ចូលលេងឱ្យក្រុម AC Milan កាលពីឆ្នាំ២០២០កន្លងទៅ ហើយក៏បានជួយក្រុមនេះឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលីវិញផងដែរ ក្រោយពីខកខាន១១ឆ្នាំមកហើយ៕ ប្រភព ៖​ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT