លោក Galtier មិនអាចធានាអនាគតរបស់ Neymar នៅ PSG បាន

លោក Christophe Galtier មិនអាចធានាបានទេសម្រាប់អនាគតរបស់ខ្សែប្រយុទ្ធ Neymar ព្រោះការដោះដូរកីឡាករមិនស្ថិតក្នុងការសម្រេចចិត្តរបស់លោកតែម្នាក់ឡើយ។

គ្រូបង្វឹកបារាំងខាងលើបានចូលមកជំនួសលោក Mauricio Pochettino ដែលត្រូវបានក្លឹបបណ្ដេញចេញក្រោយចប់រដូវកាលកន្លងទៅ។ វត្តមានរបស់លោក Christophe Galtier នេះដែរ មិនទាន់បានទិញកីឡាករថ្លៃណាម្នាក់មកពង្រឹងក្រុមទៀតនោះទេ ត្បិតអីពួកគេបច្ចុប្បន្នមានកីឡាករពេញជើងស្រាប់ទៅហើយ ដូចជា Neymar , Mbappe និង Lionel Messi ជាដើម។ តែក្នុងចំណោម៣នាក់នេះ Neymar ក៏ត្រូវបានគេមើលឃើញថាមិនទាន់ច្បាស់ពីអនាគតដែរ។

ក្លឹប PSG មានបំណងចង់លក់កីឡាករប្រេស៊ីលនេះចេញវិញ ប្រសិនបើទទួលបានតម្លៃខ្លួនសមស្រប។ ដូច្នេះហើយទើបលោក Christophe Galtier អះអាងលោកមិនច្បាស់ទេថានៅរដូវកាលក្រោយ Neymar នឹងអាចនៅបន្ដឬយ៉ាងណា។ តែបើតាមលោកវិញ លោកចង់រក្សាអតីតកីឡាករ Barcelona រូបនេះទៀតក្នុងគម្រោងប្រើប្រាស់នារដូវកាលថ្មីខាងមុខ៕​ ប្រភព ៖​ goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT