CEO ក្លឹប Bayern បង្ហើប​កូន​ចិត្ត​ចង់​បាន​តារា​ឆ្នើម​រូប​នេះ តែ​មិនមែន Ronaldo

នាយក​ប្រតិបត្តិ​ក្លឹប Bayern Munich លោក Oliver Kahn បាន​បង្ហើប​តម្រុយ​វិជ្ជមាន​ជុំវិញ​ការ​ចង់​បាន​តារា​ឆ្នើម Harry Kane របស់​ក្លឹប Tottenham Hotspur ដែល​នេះ​ជា​ការ​លើក​ឡើង ផ្ទុយ​ស្រឡះ​ពី​ការ​និយាយ​រឿងរ៉ាវ Cristiano Ronaldo កាល​ពី​ពេល​មុន ពោល​ដូច​ការ​បដិសេធ​យ៉ាង​ដាច់អហង្ការ។

អតីត​អ្នកចាំទី និង​កំពុង​ជា​នាយក​ជាន់​ខ្ពស់​មួយ​រូប នៅ​ក្លឹប​អាល្លឺម៉ង់ និយាយ​ច្បាស់ៗ៖ “Kane គេ​ស្ថិត​ក្រោម​កុងត្រា​នៅ Spurs តែ​យ៉ាង​ណា​ច្បាស់​ណាស់ គេ​ជា​ខ្សែ​ប្រយុទ្ធ​លំដាប់​កំពូល​មួយ រួច​គេ​ក៏​ជា​កីឡាករ​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​យើង​នៅ​ថ្ងៃ​អនាគត ដូច្នេះ​មាន​តែ​រង់ចាំ​មើល តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង”។

រំឭក​ថា កីឡាករ​វ័យ ២៨ ឆ្នាំ នៅ​តែ​ជា​ចំណែក​ខ្វះ​ពុំ​បាន ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte។ ជាមួយ​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ក៏​នាំ​ឲ្យ​ហាងឆេង​តម្លៃ​ខ្លួន កីឡាករ​អង់គ្លេស​អាច​ថ្លៃ​ដល់​ល្បាក់ ៩០០ លាន​អឺរ៉ូ។ សរុប​ស្ថិតិ​បង្ហាញ​ខ្លួន​ឲ្យ Spurs ៣៨៥ ​ប្រកួត​រក​បាន ២៤៧ គ្រាប់​និង Assist ៥៩ លើក៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT