Chelsea ដេញថ្លៃ៤០លានផោន ទិញយក Kimpembe ពីក្រុម PSG

ក្រុមតោខៀវ Chelsea បានដេញថ្លៃយកខ្សែការពារ Presnel Kimpembe ពីក្រុម PSG មករួមក្រុមទៀតហើយក្នុងតម្លៃខ្លួនប្រមាណជា៤០លានផោន។

ក្រុមរបស់លោក Thomas Tuchel កំពុងស្វែងរកខ្សែការពារមករួមក្រុមបន្ថែមទៀតនារដូវកាលដោះដូរកីឡាករនេះ។ ដោយលោកកំពុងសម្លឹងឃើញកីឡាករ Presnel Kimpembe របស់ក្រុម PSG ក្រោយពីទិញបាន Kalidou Koulibaly ពីក្រុម Napoli មក។ ដោយការស្នើតម្លៃខ្លួនដំបូងពីក្រុម Chelsea គឺចាប់ផ្ដើមពីតម្លៃ៤០លានផោនទៅ។ ខណៈដែលក្រុម PSG វិញ ក៏មានបំណងចង់លក់កីឡាករបារាំងនេះដែរ ដោយទាមទារតម្លៃជាង៤០លានផោននេះឯង។

កីឡាករវ័យ២៦ឆ្នាំខាងលើនេះធ្លាប់ធ្វើការជាមួយលោក Thomas Tuchel ម្ដងមកហើយកាលលោកនៅដឹកនាំក្រុម PSG រយៈពេល២ឆ្នាំកន្លះ។ ដោយ Kimpembe នេះទៀតសោត ជាកីឡាករចេញពីថ្នាលរបស់ក្រុម PSG តែម្ដង ពោលគឺចូលតាំងពីអាយុ៩ឆ្នាំមកម្ល៉េះ។ ជាមួយក្រុមធំ រូបគេបង្ហាញខ្លួនបាន២២១ប្រកួតមកហើយដែរ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT