Luke Shaw ព្រមានក្រុមដទៃ ថា Man Utd ឆ្នាំនេះល្អជាងឆ្នាំមុនៗឆ្ងាយណាស់

ខ្សែការពារ Luke Shaw បាននិយាយព្រមានទៅមិត្តរួមក្រុមដទៃទៀតថានារដូវកាលថ្មីខាងមុខនេះ ក្រុមបិសាចក្រហម Manchester United នឹងល្អជាងឆ្នាំមុនៗ ដើម្បីប្រជែងជាមួយពួកគេបានមិនខាន។

ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag ក្រុមបិសាចក្រហម Manchester United លេង២ប្រកួត Pre Season កន្លងទៅ ឃើញថាទទួលបានលទ្ធផលល្អ ដោយឈ្នះ Liverpool ៤-០ និងឈ្នះ Melbourne Victory ក្នុងលទ្ធផល ៤-១ ថែមទៀត។ ដោយនិយាយពីទម្រង់លេងនៃក្រុមវិញ ឃើញថាមានកម្លាំងចិត្តប្រយុទ្ធច្រើន និងប្រឹងប្រែងលេងដើម្បីរកគ្រាប់បាល់។

ដោយសារតែធ្វើបានល្អ និងប្លែកពីរដូវកាលមុនៗនេះហើយ ទើបបានជាធ្វើឱ្យ Shaw ហ៊ាននិយាយថា៖ “យើងទើបប្រមូលផ្ដុំបាន២សប្ដាហ៍ វាពិតជាមានការពង្រឹងសមត្ថភាពច្រើនមែនទែន។ ទោះក្នុងការប្រកួត ខ្ញុំគិតថាអ្នកក៏បានឃើញដូចគ្នាថាយើងមានការប្រែប្រួលច្រើន។ យើងសង្ឃឹមថានៅរដូវកាលថ្មីខាងមុខ យើងនឹងធ្វើបានល្អ និងអាចប្រជែងជាមួយក្រុមដទៃបាន”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT