ផ្លូវការ Man Utd ទិញខ្សែការពារម្នាក់តម្លៃ៥៧លានផោនមកពង្រឹងតំបន់ការពារ

ក្រុមបិសាចក្រហម Manchester United ទិញបានខ្សែការពារ Lisandro Martinez ពីក្រុម Ajax ហើយក្នុងតម្លៃខ្លួន៥៧លានផោន ដើម្បីមកពង្រឹងតំបន់ការពាររបស់ខ្លួនបន្ថែមទៀត។

កីឡាករវ័យ២៤ឆ្នាំខាងលើនឹងចុះកុងត្រា៥ឆ្នាំនៅទឹកដី Old Trafford នេះ ហើយការប្រកាសផ្លូវការនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះផងដែរ។ Lisandro Martinez បានបង្ហាញខ្លួនឱ្យក្រុម Ajax ក្រោមការដឹកនាំរបស់លោក Erik ten Hag ចំនួន១២០ប្រកួត។ រូបគេផ្លាស់មកលេងនៅក្រុមហុល្លង់នេះ កាលពីឆ្នាំ២០១៩កន្លងទៅ ក្នុងតម្លៃខ្លួនត្រឹម៦,៣លានផោនប៉ុណ្ណោះ ដោយកាលនោះផ្ទេរពីក្រុម Defensa y Justicia មក។ រូបគេក៏បានជាប់ជម្រើសជាតិអាហ្សង់ទីនផងដែរ។

ខ្សែការពារខាងលើក្លាយជាកីឡាករទី៣ដែលក្រុមបិសាចក្រហមនាំចូល បន្ទាប់ពីចុះកុងត្រាយក Tyrell Malacia ពី Feyennoord និង Christian Eriksen ៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT