Bayern Munich ទិញបាន Matthijs de Ligt ហើយក្នុងតម្លៃ៦៨លានផោន

ក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានទិញយកខ្សែការពារ Matthijs de Ligt ហើយពីក្រុម Juventus ក្នុងតម្លៃខ្លួន៦៨លានផោន។

 

បើតាមប្រភពពីក្លឹបអាល្លឺម៉ង់ ពួកគេបានបញ្ជាក់ថាយល់ព្រមក្នុងតម្លៃខ្លួននេះ ហើយនឹងមានកុងត្រារយៈ ពេល៥ឆ្នាំជាមួយ Matthijs de Ligt ។ កីឡាករហុល្លង់ខាងលើផ្លាស់មកលេងនៅក្រុម Juventus ក្នុងឆ្នាំ២០១៩កន្លងទៅ ក្នុងតម្លៃខ្លួន៦៧លានផោនដែរ។ ដោយក្នុងរយៈពេល៣ឆ្នាំនេះ រូបគេបង្ហាញខ្លួនបាន១១៧ប្រកួត និងរកបាន៨គ្រាប់ផងដែរ។

នេះជាកីឡាករថ្មីម្នាក់ទៀតដែលក្រុម Bayern Munich នាំចូល បន្ទាប់ពីទិញបាន Mane ពីក្រុម Liverpool មក។ ដោយឡែកក្រុមមួយនេះក៏បានលក់ Robert Lewandowski ចេញវិញឱ្យទៅក្រុម FC Barcelona ផងដែរ៕ ប្រភព ៖ daily mail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT