CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម HIC-F1

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ HIC-F1។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

HIC-F1 ជាក្រុមដែលបង្កើតឡើងនៅដើមឆ្នាំ ២០២២ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នុងទឹកដីខេត្តសៀមរាប គ្រប់គ្រង​ដោយ​ប្រធាន លោក សូ ផានិត បានលើកឡើងយ៉ាងដូច្នោះថា៖

សូមលើកទឹកចិត្តដល់យុវជនទាំងអស់ឲ្យងាកមកលេងកីឡា មិនថាកីឡាបាល់ទាត់ឬកីឡាផ្សេងៗឡើយ គឺសុទ្ធតែល្អចំពោះសុខភាព ការលេងកីឡានឹងជួយយើងជៀសផុតពីគ្រឿងញៀន ហើយសម្រាប់ក្រុមបាល់ទាត់ F1 នឹងរក្សាការលេងជាក្រុម យើងជឿជាក់ថាក្រុមរបស់យើងនឹងបន្តដំណើរលើវិថីបាល់ទាត់នេះបានវែងឆ្ងាយទៅមុខទៀត។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ក្នុងនាមខ្ញុំជាតំណាងក្រុមបាល់ទាត់ F1 សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលតែងតែចូលរួមលើកស្ទួយវិស័យកីឡា ថែមទាំងបានជួយឧបត្ថមជាឈុតកីឡាដ៏ស្រស់ស្អាតសម្រាប់ក្រុមបាល់ទាត់ ពួកយើងពិតជាអរគុណខ្លាំងណាស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT