CTS Sports ចុះទៅខេត្តសៀមរាប ប្រគល់ឈុតដល់ក្រុម Kirisour Angkor Football Team

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ គិរីសួគ៌អង្គរ។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

គិរីសួគ៌អង្គរ ជាក្រុមដែលបង្កើតឡើងកាលពីថ្ងៃទី ១ មករា ឆ្នាំ ២០២២ រួចមានសមាជិកចូលរួម ៣៨នាក់ បែងចែកជាឈុតធំ ២៣ នាក់ និងឈុតតូច ១៥ នាក់។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងស្រុកពួក ខេត្តសៀមរាប មានតំណាងក្រុម គឺលោក ប៊ុន កែវ បានលើកឡើងយ៉ាងដូច្នោះថា៖

ក្នុងនាមខ្ញុំបាទជាអ្នកស្រលាញ់វិស័យបាល់ទាត់ ខ្ញុំចង់សំណូមពរឲ្យបងប្អូនងាកមកចាប់អារម្មណ៍នឹងវិស័យកីឡា ពិសេសគឺចង់ឲ្យអាណាព្យាបាលជួយជ្រោមជ្រែងនិងលើកទឹកចិត្តដល់ពួកគាត់ផ្ទាល់ ព្រោះថាកីឡាពិតជាមានអត្ថប្រយោជន៍ខ្ល្លាំងណាស់សម្រាប់ខ្លួនឯង គ្រួសារ ពិសេសគឺសង្គម កីឡាជួយទាញយើងចេញពីភាពឯកកា ជួយឲ្យយើងទទួលបានរាងកាយមាំមួន មានសាមគ្គីភាព មិត្តភាពល្អជាមួយមនុស្សជុំវិញ គ្រប់ស្រទាប់វណ្ណៈ លើសពីនេះកីឡាក៏បានជួយឲ្យក្មេងៗជៀសឆ្ងាយពីគ្រឿងញៀន ម្យ៉ាងទៀតកីឡាថែមទាំងនាំកេរ្តិ៍ឈ្មោះល្បីល្បាញភាយសាយគ្រប់ទិសទីទាំងក្នុងស្រុកនិងក្រៅស្រុក។

ដូចនេះហើយខ្ញុំចង់ឲ្យយុវជនជំនាន់ក្រោយងាយមកលេងកីឡាឲ្យបានច្រើន ដើម្បីជួយឲ្យធនធានកីឡាបាល់ទាល់នៅកម្ពុជា កាន់តែសម្បូរយុវជនមានសមត្ថភាព ជាចំណែកអាចជួយស្ដារក៏ដូចជាលើកមុខមាត់ប្រទេសជាតិក្នុងវិស័យបាល់ទាត់នាពេលខាងមុខពិសេសខ្ញុំចង់ឲ្យមានតារាងបាល់ទាត់តាមសាលារៀនដើម្បីបណ្តុះគំនិតឲ្យយុវជនបានចូលរួមនិងស្រលាញ់វិស័យកីឡា “បើបោះបង់កីឡា គឺបោះបង់សុខភាព”។

នាពេលអនាគតខ្ញុំចង់ឲ្យក្រុមក្លាយជាក្រុមដែលខ្លាំង មានវិន័យល្អ មានពេលហាត់និងសម្ភារៈហ្វឹកហាត់គ្រប់គ្រាន់ រួចមានការប្រកួតពានធំនៅក្នុងតំបន់ ពិសេសចង់ឲ្យក្រុមក្លាយជាជាក្រុមមួយពាក់កណ្តាលអាជីព និងមានស្តង់ដាសមស្រប បើសិនជាពួកយើងមានលទ្ធភាព ។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

តាំងនាមតំណាងឲ្យក្រុមបាល់ទាត់គីរីសួគ៌អង្គរ (Kirisour Angkor Football Team) សូមថ្លែងអំណរអរគុណ ដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភសម្លៀកបំពាក់ដល់ក្រុមរបស់ពួកខ្ញុំ ជាចុងក្រោយសូមជូនពរឲ្យក្រុមហ៊ុនទទួលបានអ្នកគាំទ្រច្រើនៗ ពិសេសក្លាយជាក្រុមហ៊ុនដែលមានការអភិវឌ្ឍឈានមុខគេក្នុងប្រទេសកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT