តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ ហង្សទេព។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
ហង្សទេព ជាក្រុមដែលទើបបង្កើតឡើងជាង ៣ ខែ រួចមានសមាជិកសរុបចំនួន ១៥ នាក់ ហើយក្រុមមានមូលដ្ឋានស្ថិតក្នងទឹកដីអង្គរ នៃខេត្តសៀមរាប មានតំណាងក្រុម គឺលោក រិន ធារៈ បានលើកឡើងយ៉ាងដូច្នោះថា៖
ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ ខ្ញុំសូមអោយអ្នកគ្រប់គ្នាដែលចូលចិត្តលេងកីឡាបាល់ទាត់ទាំងអស់ លេងដោយមានការយោគយល់គ្នានៅពេលដែលប៉ះពារគ្នាសូមចេះអធ្យាស្រ័យ ត្រូវចេះអត់ឱនឲ្យគ្នាទៅវិញទៅមកដើម្បីសុខភាពយើងទាំងអស់គ្នា។
តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
សូមថ្លែងអំណរគុណទៅដល់ក្រុមហ៊ុន 2MBET ដែលបានផ្តល់នូវឈុតកីឡាបាល់ទាត់ថ្មីដល់ក្រុមយើងខ្ញុំ និងក្រុមដែលទទួលបានដទៃទៀត៕