City បន្ដកុងត្រាឱ្យ Mahrez ៣ឆ្នាំទៀត

ក្រុម Manchester City បានបន្ដកុងត្រាឱ្យទៅខ្សែបម្រើប្រយុទ្ធ Riyad Mahrez ដល់ទៅ៣ឆ្នាំទៀត ក្រោយពីឃើញថាទម្រង់លេងឡើងខ្លាំងនារដូវកាលមុន។

Mahrez នៅសល់កុងត្រាដល់ឆ្នាំ២០២៣ដែលជាកុងត្រាចាស់ តែភ្លាមៗនេះ ក្រុម City ក៏ព្យាយាមបន្ដកុងត្រារហូតបានបន្ថែមដល់ឆ្នាំ២០២៥ឯណោះ។ ស្របពេលលោក Pep ក៏អះអាងថារូបគេជាកីឡាករឆ្នើមម្នាក់ដែលក្រុមត្រូវការនារដូវកាលថ្មីខាងមុខផងដែរ។ ក្រុម Man City បានជម្រុះកីឡាករសំខាន់២នាក់ហើយដែរ គឺ Raheem Sterling និង Gabriel Jesus ។

Mahrez បានចូលរួមជាមួយក្រុម Man City នៅឆ្នាំ២០១៨កន្លងទៅ ក្នុងតម្លៃផ្ទេរ៦០លានផោន។ កីឡាករវ័យ៣១ឆ្នាំ រកបាន៧៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៥៤ប្រកួតទាំងបើគិតទាំងពីរក្លឹប។ តាំងពីផ្លាស់មកលេងនៅ City រូបគេបានឈ្នះពានរង្វាន់ English Premier League បាន៤ដងមកហើយ៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT