Klopp បញ្ជាក់ហើយថា Jota នឹងមិនអាចលេង Community Shield ទល់ Man City ឡើយ

លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានបញ្ជាក់ថាខ្សែប្រយុទ្ធ Diego Jota នឹងមិនអាចលេងពានរង្វាន់ Community Shield ទល់ក្រុម Manchester City បានឡើងនៅចុងខែនេះ។

Jota បានធ្វើដំណើរមកប្រកួតមិត្តភាពនៅតំបន់អាស៊ីដែរ ប៉ុន្តែរូបគេមិនអាចលេងបានដោយឡើយដោយសារតែមានរបួសតាំងពីរដូវកាលមុនម្ល៉េះ។ រហូតដល់ធ្វើតេស្ដទើបឃើញថាមានរបួស ដែលត្រូវសម្រាកព្យាបាលមួយរយៈផងដែរ។ ពោលគឺខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះនឹងមិនមានវត្ដមានក្នុងពានរង្វាន់ Community Shield ឡើយ។ តែយ៉ាងណា ក្រុមហង្សក្រហម ក៏នៅមានខ្សែប្រយុទ្ធចំណូលថ្មី Nunez ដែរ តែឆ្លងកាត់ប្រកួតមិត្តភាព២ប្រកួតកន្លងមក គេនៅលេងមិនទាន់បានល្អនៅឡើយទេ។

រំលឹកថា Jota រកបាន២១គ្រាប់ផងដែរ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៨គ្រាប់កាលពីរដូវកាលមុន។ ក្រោយពី Sadio Mane ចេញទៅ Bayern Munich ទៅ នារដូវកាលថ្មីខាងមុខ ខ្សែប្រយុទ្ធខាងលើនឹងក្លាយជាតួសំខាន់ក្នុងក្រុមផងដែរ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT