CTS Sports ចុះទៅដល់ខេត្តកំពង់ធំ ប្រគល់ឈុតដល់ក្រុមយុវជន ជនជាតិដើមកួយ

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ ស្រមោចក្រហមគគីរ United (ជនជាតិដើមកួយ)។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ស្រមោចក្រហមគគីរ United ជាក្រុមដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៧ រួចមានសមាជិកសរុបចំនួន ១៨ នាក់ ហើយធ្លាប់ចូលរួមប្រកួតពានមិត្តភាពប្រចាំតំបន់បាន ៣ លើក ដែលពានមានឈ្មោះជាភាសាជនជាតិថា កួយតាក(មនុស្សដែក) មានក្រុមចំនួន ៨ មកចូលរួម។ នៅឆ្នាំដំបូង ២០១៧ ក្រុមខាងលើ យកបានលេខ ១ ឆ្នាំ ២០១៨ បានលេខ៣ ឆ្នាំ ២០១៩ បានលេខ ១។ ក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទឹកដីនៃខេត្តកំពង់ធំ មានតំណាងក្រុម គឺលោក អ៊ុន រដ្ឋា បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំបាទចង់អោយយុវជនកម្ពុជាយើង ទំនេរពីការសិក្សាគួរឆ្លៀតពេលមកលេងកីឡាមិនថាបាល់ទាត់ឬកីឡាផ្សេងៗទេ លេងដោយមិត្តភាពមិនបង្កហិង្សា មានការអធ្យាស្រ័យគ្នា ជៀសឆ្ងាយពីគ្រឿងស្រវឹងនិងគ្រឿងញៀន ហើយការលេងកីឡានេះសោត ក៏អាចឲ្យយើងជៀសផុតពីអំពើអបាយមុខផ្សេងៗ។

កីឡាអាចអោយយើងស្គាល់គ្នាតាមរយៈការលេងមិត្តភាព(បាល់ទាត់) ដូច្នេះខ្ញុំសង្ឃឹមថាឪពុកម្តាយគ្រប់រូបនឹងមិនជំទាស់កូនៗដែលចូលចិត្តលេងកីឡានោះទេ ជារួមយើងម្នាក់ៗគួរត្រូវចេះលេងកីឡាមួយប្រភេទក្នុងចំណោមកីឡាទាំងអស់ដែលកម្ពុជាមានសព្វថ្ងៃ។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារ CTS SPORT និងក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភខោអាវកីឡាដល់ក្រុមយុវជនជនជាតិដើមកួយ(ដេះពឺតគគីរ) យើងសូមជូនពរឲ្យបងៗទទួលបានការគាំទ្រកាន់តែច្រើនពីបងប្អូនទូទាំងប្រទេស ហើយជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ [ចូលរួមគាំទ្រវិស័យកីឡាទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យកីឡាជាតិយើង]៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT