Erik ten Hag មើលឃើញនៅស្ទើរខ្លាំងណាស់តំបន់ការពាររបស់ Man Utd

លោក Erik ten Hag អ្នកចាត់ការក្រុមបិសាចក្រហម Manchester United បានអះអាងថាលោកមើលឃើញថាក្រុមបិសាចក្រហមនៅស្ទើរតំបន់ការពារខ្លាំងណាស់។

ក្រុម Man Utd បន្ដយកឈ្នះលើក្រុម Melbourne Victory ទៀតក្នុងការប្រកួតមិត្តភាពនៅតំបន់អាស៊ីកាលពីម្សិលមិញនេះ។ តែក្នុងការប្រកួតនេះដែរ ក្រុម Man Utd បានបង្កកំហុសនៅតំបន់ការពារដែលធ្វើឱ្យក្រុម Melbourne Victory រកគ្រាប់បាល់បាន។ ហេតុនេះហើយ ទើបលោក Erik ten Hag បានបង្ហាញចំណាប់អារម្មណ៍ថានៅតំបន់ខាងក្រោមមានភាពខ្វះខាតច្រើនណាស់។

អតីតអ្នកចាត់ការក្រុម Ajax បាននិយាយទៀតថា៖ “ខ្ញុំមិនចង់និយាយពីកំហុសកីឡាករម្នាក់ៗនោះទេ។ ខ្ញុំជាអ្នកដាក់កីឡាករឱ្យលេង ហើយបើវាខុសគឺជាកំហុសគ្រប់គ្នា មិនមែនជាម្នាក់ណានោះទេ។ តែយ៉ាងណា យើងបានប្ដូរផ្លាស់ការប្រកួតបានវិញ។ យើងមិនផ្លាស់ប្ដូរគោលដៅយើងនោះទេ យើងបានដាក់គោលដៅដើម្បីយកឈ្នះការប្រកួត”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT