ក្រុម Barcelona ទិញបាន Lewandowski ហើយ

ក្រុម FC Barcelona យល់ព្រមតម្លៃខ្លួនដើម្បីទិញយកខ្សែប្រយុទ្ធ Robert Lewandowski ហើយ ក្រោយពីបើកការចរចាជាយូរមកហើយនោះ។

តាំងពីចប់រដូវកាលមុនភ្លាមម្ល៉េះ ក្រុម Barcelona បានទាក់ទង Lewandowski ដើម្បីនាំមករួមក្រុម។ ខណៈដែលកីឡាករផ្ទាល់ក៏ចង់ចាកចេញពីក្រុម Bayern Munich ដូចគ្នា ដោយបានប្រាប់ទៅថ្នាក់ដឹកនាំក្លឹបផ្ទាល់តែម្ដង។ រហូតដល់មានការចរចាជាច្រើនលើកទើបបានសម្រេចផលនៅពេលនេះ។ ដោយតម្លៃខ្លួនរបស់គេផ្ទេរមកលេងនៅ Camp Nou គឹប្រមាណជា៤២លានផោនឯណោះ ក្នុងកុងត្រារយៈពេល៣ឆ្នាំ។

ជាមួយការបន្ថែមកម្លាំងប្រយុទ្ធបន្ថែមម្នាក់ទៀតនេះហើយ គឺនឹងធ្វើឱ្យកីឡាករចាស់ក្នុងក្រុមត្រូវចាកចេញប្រាកដណាស់។ ជាក់ស្ដែងដូចជា Frankie de Jong និង Depay ជាដើម កំពុងស្ថិតក្នុងបញ្ជីដែលត្រូវលក់ចេញហើយ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT