Real Madrid ​ចាប់​អារម្មណ៍ Sterling ​កាន់​តែ​ខ្លាំង ​ក្រោយ​ឃើញ​លេង​ល្អ​នៅ​ជម្រើស​ជាតិ

ក្រុម Real Madrid ​កំពុង​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling ​ក្រោយ​ពី​រូបគេ​បាន​ជួយ​ក្រុម​អង់គ្លេស ​យក​ឈ្នះ​លើ​អេស្ប៉ាញ ៣-២ ​កន្លង​ទៅ។

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Man City ​រក​បាន​២​គ្រាប់​ឱ្យ​អង់គ្លេស ​ពេល​យក​ឈ្នះ​លើ​អេស្ប៉ាញ​​ក្នុង​ពាន​រង្វាន់ UEFA Nation League ​ម្សិលមិញ​នេះ។ ជាមួយ​នឹង​ទម្រង់​លេង​ល្អ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្លឹប Real Madrid ​កាន់​តែ​ស្រលាញ់​លើ​កីឡាករ​អង់គ្លេស​នេះ ​កាន់​តែ​ខ្លាំង ​ត្បិត​អី​ពួកគេ​បង្ហាញ​ចំណាប់​អារម្មណ៍​តាំង​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​ម្ល៉េះ។

នៅ​ខែ​មករា​ខាង​មុខ ឬ​រដូវ​កាល​ក្រោយ ​ក្រុម​អធិរាជ​ស ​អាច​នឹង​ដាក់​តម្លៃ​ខ្លួន​ទិញ​យក​ហើយ ​ដោយ​ក្នុង​នោះ​អាច​នឹង​ឈាន​ដល់​១០០​លាន​ផោន​ឯ​ណោះ។ ហើយ​តម្លៃ​ពល​កម្ម​វិញ ​ប្រសិន​បើ​ក្លឹប​យក្ស​អេស្ប៉ាញ​ទិញ​យក ក៏​នឹង​កើន​ជាង​មុន​ដែរ។ ​បច្ចុប្បន្ន រូបគេ​ទទួល​បាន ១៨០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ពី​ក្រុម Man City៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT