Roy Kean ជឿថា Man City រដូវកាលក្រោយនឹងឈ្នះ Premier League ទៀត

លោក Roy Kean បានអះអាងថាក្រុម Manchester City នឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ English Premier League ទៀតនារដូវកាលក្រោយនេះ។

Legend របស់ក្រុមបិសាចក្រហម Manchester United មើលឃើញថាការទិញដូរកីឡាករនារដូវកាលនេះ ក្រុមនៅអង់គ្លេសសុទ្ធតែមមាញឹកទាំងអស់។ តែអ្វីដែលលោកមើលឃើញនោះ គឺ Man City បានឆក់ឱកាសល្អជាងគេ ពោលគឺទិញបានខ្សែប្រយុទ្ធកំពូលម្នាក់ Haaland ពីក្រុម Dortmund ។ កីឡាករន័រវែសរូបនេះ មានសមត្ថភាពនិងចំជាខ្សែប្រយុទ្ធកណ្ដាលមុតស្រួចម្នាក់មិនអាចមើលរំលងបានទេ។

លើសពីនេះទៅទៀត លោក Roy Kean បានអះអាងទៀតថានារដូវកាលក្រោយ ក្រុមដឹកនាំដោយលោក Pep នឹងបន្ដកាន់កាប់តំណែងកំពូលតារាងបានដដែល។ បើទោះជា Liverpool ទិញកីឡាករថ្មីមកថ្លៃដូច Nunez ក៏ពិតមែន ប៉ុន្តែសមត្ថភាពហាក់មិនទាន់អាចប្រៀបជាមួយក្រុម Man City បាននើទេ។ នារដូវកាលក្រោយ City នឹងគ្រងជើងឯក Premier League ដដែល៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT