សល់លុយ! Real Madrid នឹងមិនទិញកីឡាករថ្មីចូលទៀតនោះទេ

ក្រុមអធិរាជស Real Madrid នឹងមិនទិញកីឡាករថ្មីណាទៀតចូលក្រុមឡើយ បន្ទាប់ពីពួកគេចុះកុងត្រាយកបានកីឡាករ២នាក់ដែរនារដូវកាលដោះដូរកីឡាករនេះ។

ក្រុមម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League ខាងលើបានចុះកុងត្រាខ្សែការពារ Rudiger ក្រោយពីរូបគេអស់កុងត្រានៅ Chelsea បន្ទាប់មកពួកគេក៏ចុះកុងត្រាយកខ្សែបម្រើ Tchouameni ម្នាក់ទៀតដើម្បីមកពង្រឹងតំបន់កណ្ដាល។ ក្រោយពីបានកីឡាករ២នាក់នេះហើយ ក្រុមរបស់លោក Carlo Ancelotti មិនមានបំណងចង់បានកីឡាករថ្មីណាទៀតនោះទេ។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីបាននិយាយថា៖ “Real Madrid នឹងមិនចុះកុងត្រាយកកីឡាករណាទៀតនោះទេនាទីផ្សារដោះដូរកីឡាករនេះ។ យើងមានសមាជិកគ្រប់គ្រាន់សម្រាប់ប្រកួតប្រជែងនៅរដូវកាលថ្មីខាងមុខហើយ។ Tchouameni និង Rudiger គឺជាកីឡាករល្អ ពួកគេនឹងជួយយើងបានច្រើនជាក់ជាមិនខានសម្រាប់រដូវកាលថ្មីខាងមុខ”៕ ប្រភព​ ៖ zingnews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT