ក្រុមកាំភ្លើងធំ Arsenal ចរចាទិញ Zinchenko ពីក្រុម Man City

ក្រុមកាំភ្លើងធំ Arsenal ចរចាទិញខ្សែការពារ Oleksandr Zinchenko ពីក្រុម Manchester City ទៀតហើយ ក្រោយពីទើបទិញបានខ្សែប្រយុទ្ធ Gabriel Jesus ទៅក្នុងតម្លៃ៤៥លានផោន។

កីឡាករអ៊ុយក្រែនខាងលើត្រូវបានក្រុមរបស់លោក Pep មិនដាក់ក្នុងបញ្ជីប្រើប្រាស់រដូវកាលថ្មីឡើយ ពោលគឺរូបគេអាចចាកចេញបាន ប្រសិនបើមានក្លឹបណាហ៊ានដល់តម្លៃ៣៥លានផោន។ មានក្លឹបនៅអង់គ្លេស៣ហើយដែលចាប់អារម្មណ៍គឺ Everton , West Ham និង Chelsea ខណៈដែលពេលនេះក៏មានកាំភ្លើងធំ Arsenal មួយទៀតចាប់អារម្មណ៍ដូចគ្នា។

រំលឹកថាលោក Mikel Arteta នារដូវកាលនេះបានស្ទុះស្ទារខ្លាំងមែនទែនទៅលើការទិញដូរកីឡាករ។ បើទោះជាពួកគេមិនបានលេងពានរង្វាន់ UEFA Champions League ក្ដី ប៉ុន្តែក្រុមកាំភ្លើងធំចំណាយប្រាក់ច្រើន ក្នុងការកសាងក្រុមឡើងវិញត្រៀមប្រជែងពានក្នុងស្រុក៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT