De Jong នៅតែមិនព្រមចេញពី Barcelona ទោះក្លឹបព្រមលក់ឱ្យ Man Utd ក្ដី

ខ្សែបម្រើ Frankie de Jong នៅតែមិនទាន់ព្រមចាកចេញពីក្រុម FC Barcelona នោះទេ បើទោះជាក្លឹបបានព្រមព្រៀងលក់រូបគេឱ្យទៅក្រុម Manchester United ហើយក្ដី។

ប្រភពបានបញ្ជាក់ថា Barcelona បានយល់ព្រមលក់ De Jong ឱ្យទៅក្រុម Man Utd ហើយក្នុងតម្លៃខ្លួន៧១លានផោន។ តែអ្វីដែលជាឧបសគ្គនោះ គឺសាមីខ្លួននៅមិនទាន់ព្រមចាកចេញនៅឡើយទេ។ រូបគេនៅតែអះអាងថាចង់លេងនៅ Camp Nou បន្ដទៀត។ ខណៈដែលក្លឹបក៏ពិបាកផងដែរ នោះបច្ចុប្បន្ននេះក្រុម Barcelona នៅជំពាក់ប្រាក់ខ្សែបម្រើហុល្លង់នេះនៅឡើយទេ រហូតដល់១៧លានផោនឯណោះ។

រំលឹកថា Barcelona ចង់ឱ្យ De Jong ចេញលឿននេះ ក៏ព្រោះតែពួកគេទើបតែទិញបាន Raphinha ពីក្រុម Leeds United មកដែរ។ ដូច្នេះហើយ ទើបពួកគេត្រូវការលក់ខ្សែបម្រើចេញវិញ ដើម្បីមានកន្លែងសម្រាប់កីឡាករថ្មីចូល។ ខណៈដែលអតីតកីឡាករ Ajax ខាងលើ ក៏ក្រុម Man Utd តាមទិញជាយូរមកហើយដែរ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT