Arda Turan បានបង្កហិង្សាទៅលើតារាចម្រៀង Pop ម្នាក់ឈ្មោះថា Berkay Sahin ក្នុងក្លឹបរាត្រីមួយ បណ្ដាលបាក់ខ្ទង់ច្រមុះ។
ហិង្សាបង្កដោយចេតនានេះ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ និងទាមទារឱ្យ Turan ទទួលស្គាល់នូវកំហុសរបស់គេ។ ខាងតារាចម្រៀង Pop ទាមទារឱ្យកីឡាកររូបនេះ ជាប់គុក១២ឆ្នាំកន្លះ ចំពោះហេតុការមួយនេះ។ ព្រោះថា ការប៉ះទង្គិចគ្នានោះ ខាង Turan មានសុទ្ធតែកាំភ្លើងទៀតផង។
រឿងហេតុនេះ បង្កឡើងនៅក្លឹបក្នុងទីក្រុង Istanbul គ្រាដែលតារាចម្រៀងខាងលើបានចូលជាមួយភរិយារបស់គាត់។ ក្នុងនោះកីឡាករលេងនៅក្លឹប Istanbul Basaksehir ក៏នៅក្នុងនោះដែរ ហើយបានចាប់អារម្មណ៍ទៅលើភរិយារបស់តារាចម្រៀង Pop ខាងលើ។ ក្នុងនាមជាស្វាមីការពារភរិយា លោក Berkay បានដើរចូលទៅចាប់ Turan ចេញពីប្រពន្ធរបស់ខ្លួន ហើយក៏ត្រូវខ្សែបម្រើខាងលើវាយបាក់ខ្ទង់ច្រមុះតែម្ដង៕ប្រភព៖ BBC