Chelsea បញ្ចប់ការចង់ទិញ Ronaldo ហើយ

ក្រុមតោខៀវ Chelsea បានបញ្ចប់ការចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ទៅហើយ ក្រោយពីលោក Thomas Tuchel មិនមានបំណងចង់បានកីឡាករវ័យ៣៧ឆ្នាំនេះទៀតនោះទេ។

ដំបូងឡើយ ប្រធានក្លឹប Chelsea ផ្ទាល់ជាអ្នកចង់បានខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំខាងលើ ក្រោយពីរូបគេមានបំណងចង់ចាកចេញពីក្រុម Manchester United ។ តែក្រោយមក បន្ទាប់ពីក្រុមតោខៀវ ទិញបានកីឡាករ Raheem Sterling ហើយ ទើបបានជាពួកគេពិចារណាឡើងវិញ ហើយក៏សម្រេចចិត្តម្ដងទៀត បញ្ចប់ការចង់បាន Ronaldo តែម្ដង។

ដោយនេះមានន័យថា Ronaldo មិនទាន់ប្រាកដពីអនាគតរបស់ខ្លួននៅឡើយទេ ព្រោះក្លឹបធំៗ២ហើយដែលបដិសេធមិនចុះកុងត្រាយកគេ។ ដោយក្នុងនោះ PSG បានបដិសេធមុនគេ បន្ទាប់មក Chelsea នេះឯង៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT