ខ្សែបម្រើ Naby Keita បានត្រលប់មកក្រុម Liverpool វិញ ទាំងមានរបួស ក្រោយពីចប់ភារកិច្ចនៅជម្រើសជាតិហ្គីណេ។
Keita របួសសរសៃពួរ ក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិវ៉ាន់ដានៅយប់មិញនេះក្នុងពានរង្វាន់ Africa Cup of Nations ។ គេមិនទាន់បានដឹងថារបួសនេះ នឹងធ្វើឱ្យរូបគេអវត្តមានប៉ុន្មានប្រកួតនៅឡើយទេ ដោយត្រូវមកដល់ Liverpool វិញសិន ទើបអាចដឹងច្បាស់បាន។
របួសម្នាក់នេះទៀត គឺមានន័យថាក្រុម Liverpool មានកីឡាកររបួសដល់ទៅ៤រូបហើយ ក្រោយពីចប់ពីជម្រើសជាតិរៀងៗខ្លួនមក។ ដោយកីឡាករ៣នាក់ទៀតគឺ Mohamed Salah, Sadio Mane និង Virgil van Dijk។ នៅចុងសប្ដាហ៍នេះ ហង្សក្រហម មានភារកិច្ចលេងទល់ក្រុម Huddersfield Town ផងដែរ ក្នុងពានរង្វាន់ English Premier League ៕ប្រភព៖ BBC