Scholes ​៖ ​នៅ Man Utd ​បច្ចុប្បន្ន សូម្បី Messi ​ក៏​លេង​មិន​ល្អ​ដែរ

Paul Scholes ​មើល​ឃើញ​ថា​កីឡាករ​ក្រុម Manchester United ​ទាំង​អស់ កំពុង​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខ្លាំង​មែនទែន ដូច្នេះ​បើ​ទោះ​ជា​មាន Lionel Messi ​នៅ​ទី​នេះ​ក៏​គេ ពិបាក​លេង​ដែរ។

ក្រុម Man Utd ​បច្ចុប្បន្ន​មាន​បញ្ហា​ច្រើន ​ទាំង​កីឡាករ​ផ្ទាល់ ​និង​ទំនាស់​ជាមួយ​អ្នក​ចាត់ការ Jose Mourinho ​ផ្ទាល់។ កត្តា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លទ្ធផល​របស់​ពួកគេ ​មិន​ទទួល​បាន​ផល​ល្អ​ឡើយ ​ផ្ទុយ​ទៅ​វិញ ​ក្លឹប​សឹង​តែ​បណ្ដេញ​លោក Jose ​ចេញ​ទៅ​ហើយ។ ចំពោះ​រឿង​នេះ ​អតីត​កីឡាករ​បិសាច​ក្រហម​ជា​ច្រើន​នាក់ ​មិន​បន្ទោស​តែ​អ្នក​ចាត់ការ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​កីឡាករ​ផ្ទាល់​តែ​ម្ដង ​ដែល​មិន​ព្យាយាម​លេង​ឱ្យ​អស់​ពី​សមត្ថភាព។

ដោយ​ឡែក​សម្រាប់ Scholes ​ដែល​ជា​អតីត​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​របស់ Man Utd ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “ស្ថានភាព​នេះ ​បើ​ទោះ​ជា​យើង​ទិញ Messi ​បាន​មក​ជួយ​ក្រុម ​ក៏​នៅ​តែ​ពិបាក​ដដែល។ កីឡាករ​ទាំង​អស់ ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល ​មិន​មាន​អារម្មណ៍​ក្នុង​ការ​លេង​ឡើយ”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT