Miranda ​តែត​ចុង​ម៉ោង​ជួយ​ប្រេស៊ីល ​ឈ្នះ​អាហ្សង់ទីន​លើក​ពាន​១​បាត់

ក្រុម​ប្រេស៊ីល​បាន​យក​ឈ្នះ​លើ​ក្រុម​អាហ្សង់ទីន ​ក្នុង​លទ្ធផល ១-០ ​នា​ពាន​រង្វាន់​មិត្តភាព​អន្តរជាតិ​កាល​ពី​យប់មិញ​នេះ។

១​គ្រាប់​របស់ Miranda ​ធ្វើ​បាន​នៅ​នាទី​៩០+២ ​ក្រោយ​ពី​ទទួល​បាន​បាល់​យ៉ាង​ស្អាត ពី​ការ​លើក​ចេញ​ពី​ជ្រុង​របស់ Neymar ​។ ១​គ្រាប់​នេះ​សម​ល្មម​សម្រាប់​ក្រុម​ឡាទីន​មួយ​នេះ ​ដើម្បី​យក​ពាន​រ​ង្វាន់​មិត្តភាព​មួយ​នេះ។ ស្រប​ពេល​អាហ្សង់ទីន​វិញ ​នៅ​តែ​មិន​អាច​លើក​ពាន​បាន​ដដែល  បើ​ទោះ​ជា​ពួកគេ​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ក៏​ដោយ។

ក្រោយ​ចប់​ការ​ប្រកួត​ទៅ Neymar ​បាន​រំលឹក​ដល់​ការ​អវត្តមាន​របស់ Lionel Messi ​ឱ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែរ​ថា ​វា​ជា​រឿង​មិន​ល្អ​មួយ​សម្រាប់​បាល់ទាត់។ អ្នក​គាំទ្រ​ជា​ច្រើន តែងតែ​ចង់​ឃើញ Messi ​លេង ​ហើយ​ប្រេស៊ីល​ក៏​ដូច​គ្នា ​សប្បាយ​ចិត្ត​ចំពោះ​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង ​និង​មាន​កីឡាករ​ល្អ​ជា​និច្ច៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT