Zlatan ព្រមកាត់ប្រាក់ឈ្នួល ដើម្បីបានលេងនៅ AC Milan១រដូវកាលទៀត

ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងកាត់ប្រាក់ឈ្នួលរបស់ខ្លួនដើម្បីអាចបានបន្ដលេងនៅក្រុម AC Milan ទៀតនារដូវកាលថ្មីខាងមុខនេះ។

Zlatan កំពុងសម្រាកព្យាបាលរបួសជង្គង់របស់ខ្លួនដែលបានកើតមានឡើងនារដូវកាលកន្លងទៅ។ នេះជារបួសធ្ងន់មួយដែលរូបគេនឹងត្រូវសម្រាកច្រើនខែ អាចបើករដូវកាលថ្មីខាងមុខក៏មិនទាន់អាចចូលលេងបានដែរ។ ដូច្នេះហើយ ទើបបានជាក្រុម AC Milan មិនមានគម្រោងដើម្បីផ្ដល់កុងត្រាដល់ខ្សែប្រយុទ្ធស៊ុយអែតនេះទៀតឡើយ។

តែដោយសារមានចិត្តស្រលាញ់ក្រុម AC Milan ទើបបានជាកីឡាករវ័យ៤០ឆ្នាំចង់លេង១ឆ្នាំទៀតនៅក្លឹបនេះ។ ដោយរូបគេបានផ្ដល់សំណើរកាត់ប្រាក់ឈ្នួលរបស់ខ្លួនពី៩លានដុល្លារក្នុង១ឆ្នាំមកត្រឹម២,៥លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដោយនេះជាការកាត់ប្រាក់ឈ្នួលច្រើនមែនទែន តែខាងក្លឹប AC Milan ក៏មិនទាន់មានការឆ្លើយតបអ្វីដែរ៕

ប្រភព​ ៖ marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT