Rio ៖ច្បាស់ណាស់ Ronaldo មិនសប្បាយចិត្តនៅ Man Utd ទេ

Rio Ferdinand អតីតកីឡាករ Manchester United បានចេញមុខមកនិយាយការពារ Cristiano Ronaldo បន្ទាប់ពីរូបគេបានអវត្តមានពីទីលានហ្វឹកហាត់ សម្រាប់ត្រៀមរដូវកាលថ្មីមក។

Ronaldo បានប្រាប់ទៅថ្នាក់ដឹកនាំក្រុមបិសាចក្រហម Manchester United ថារូបគេចង់ចាកចេញនៅរដូវក្ដៅនេះ។ តែយ៉ាងណា ក្លឹបហាក់មិនចង់លក់រូបគេចេញឡើយ ដោយចង់បន្ដឱ្យលេងរហូតដល់អស់កុងត្រាដែលនៅសល់១ឆ្នាំទៀតសិន។ ខណៈដែលនាពេលបច្ចុប្បន្ននេះ Ronaldo មិនបានមកហ្វឹកហាត់ជាមួយក្រុមឡើយ ដោយអះអាងថាមានហេតុផលគ្រួសារ។

ទាក់ទងទៅនឹងបញ្ហានេះដែរ Rio Ferdinand បាននិយាយថា៖ “ច្បាស់ណាស់គាត់មិនសប្បាយចិត្តនៅ Old Trafford ទេ។ គ្រប់គ្នា ដែលមានមហិច្ឆតាចង់ឈ្នះពាន ចង់ឈ្នះការប្រកួត ចង់ឈរនៅកំពូលតារាង ហើយមកមានសភាពដូចបច្ចុប្បន្ន ច្បាស់ណាស់គេនឹងមិនសប្បាយចិត្តនោះទេ។ ពេលនេះ សូម្បីតែជាប់កៅអីលេង Champions League ក៏មិនបានផង អ្នកមិនអាចអង្គុយហើយរំពឹងថាពួកគេសប្បាយចិត្តនោះទេ”៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT