Sterling ទៅចូលរួមជាមួយក្រុម Chelsea ហើយ

ខ្សែប្រយុទ្ធ Raheem Sterling បានសម្រេចចិត្តចូលរួមជាមួយក្រុមតោខៀវ Chelsea ហើយ ក្រោយពីការចរចារត្រូវគ្នា និងកីឡាករផ្ទាល់ក៏ចង់ចាកចេញពីក្រុម Manchester City ដែរ។

ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំនេះ នៅសល់កុងត្រា១ឆ្នាំនៅក្រុម City ។ ក្រុមរបស់លោក Pep មិនមានគម្រោងប្រើប្រាស់រូបគេទៀតនោះទេ សម្រាប់ការប្រកួតបន្ដខាងមុខ ដូច្នេះហើយ ទើបបានជាសាមីខ្លួនចង់ចាកចេញនារដូវកាលដោះដូរកីឡាករនេះ ដើម្បីរកក្លឹបថ្មីលេង។ ដោយក្នុងនោះតោខៀវ Chelsea បានបង្ហាញការចាប់អារម្មណ៍ខ្លាំងជាងគេ។ រហូតដល់មានការចរចាត្រូវគ្នាហើយនៅពេលនេះ។ តែចំពោះតម្លៃខ្លួនវិញនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ។

ខ្សែប្រយុទ្ធអង់គ្លេសខាងលើនេះ ចូលលេងនៅក្រុម Manchester City នៅឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន៤៩លានផោន ដោយរកបាន១៣១គ្រាប់ ក្នុងការបង្ហាញខ្លួន៣៣៩ប្រកួត៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT