Di Maria សម្រេចទៅលេងនៅ Juventus ហើយ

នៅទីបំផុត ខ្សែបម្រើប្រយុទ្ធ Angel Di Maria រកបានក្លឹបថ្មីលេងហើយ ដោយសម្រេចចូលរួមជាមួយក្រុម Juventus ដោយមិនមានតម្លៃខ្លួននោះទេ។

Di Maria នឹងហោះទៅអ៊ីតាលីនាសប្ដាហ៍នេះតែម្ដងដើម្បីពិនិត្យសុខភាព មុនចុះកុងត្រាផ្លូវការលេងឱ្យក្រុម Juventus ។ អតីតកីឡាករ PSG រូបនេះ ត្រូវបានក្រុម FC Barcelona ចង់បានផងដែរ ប៉ុន្តែចុងក្រោយរូបគេក៏សម្រេចចិត្តទៅលេងនៅអ៊ីតាលីវិញជាមួយក្រុម Juventus ។ ដោយឡែកកីឡាករ Pual Pogba វិញ ក៏នឹងប្រកាសពីការចូលរួមជាមួយក្រុម Juventus នៅសប្ដាហ៍នេះដូចគ្នា។

ចំពោះកុងត្រាវិញ Di Maria នឹងទទួលបាន១ឆ្នាំជាមួយក្រុម Juventus ហើយប្រសិនបើលេងបានល្អ នឹងអាចបន្ថែមកុងត្រាទៀតបាន៕ប្រភព៖ TWitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT