អង់គ្លេសបំបែកកំណត់ត្រាលក់សំបុត្រ Women Euro 2022 បាន៥សែនសន្លឹក

នេះជាកំណត់ត្រាក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុបហើយដែលម្ចាស់ផ្ទះអង់គ្លេសលក់សំបុត្រប្រកួតបានដល់ទៅ៥សែនសន្លឹកឯណោះ សម្រាប់ការប្រកួតពានរង្វាន់ Women European Championship ។

អង់គ្លេសជាម្ចាស់ផ្ទះពានរង្វាន់ខាងលើនេះ ហើយការប្រកួតនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី៦នេះទៅ ដោយក្រុមអង់គ្លេស នឹងលេងនៅកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ក្រុមអូទ្រីសនៅម៉ោង២រំលងអាធ្រាត្រ។ ក្នុងការប្រកួតនេះដែរ ឃើញថាមានសន្ទុះគាំទ្រខ្លាំងណាស់។ ដោយអ្នកគាំទ្របានបញ្ជាទិញសំបុត្រដល់ទៅ៥សែនសន្លឹកឯណោះ ដែលច្រើនខ្លាំងមែនទែនក្នុងប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុបហើយ។

ដោយឡែកតាមការវិភាគក្រុមនារីអង់គ្លេសនៅឆ្នាំនេះមានប្រសិទ្ធភាពខ្លាំង ហើយអាចនឹងជាបេក្ខភាពខ្ពស់ជាងគេក្នុងការឈ្នះពានរង្វាន់ Euro 2022 នេះផងដែរ៕ ប្រភព ៖ bbc​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT