Lenglet កំពុងពិនិត្យសុខភាព មុនការប្រកាសចូលរួមជាមួយក្រុម Spurs

ខ្សែការពារ Clement Lenglet កំពុងពិនិត្យសុខភាពជាមួយក្រុម Spurs ហើយ មុនពេលការប្រកាសផ្លូវការធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

កីឡាករវ័យ២៧ឆ្នាំខាងលើនេះ ជាកីឡាករម្នាក់ក្នុងចំណោម៦នាក់ដែលក្រុមរបស់លោក Xavi ត្រៀមលក់ចេញនារដូវកាលនេះ។ ដោយក្រុម Spurs បានបង្ហាញការចាប់អារម្មណ៍លើគេជាងគេ ហើយក៏បានព្យាយាមចរចាទាក់ទងជាយូរមកហើយដែរ។ ក្រោមលក្ខខណ្ឌខ្ចីជើង ក្រុម Barcelona ក៏បានយល់ព្រមឱ្យមកលេងនៅ Spurs ហើយដែរ។ បច្ចុប្បន្នកំពុងធ្វើការពិនិត្យសុខភាពសិន។

រំលឹកថាខ្សែការពារខាងលើនេះ ទើបតែចុះកុងត្រាថ្មីទេ ដោយកុងត្រារបស់គេនៅសល់ដល់ឆ្នាំ២០២៦ឯណោះ។ តែក្រោមការដឹកនាំរបស់លោក Xavi ឃើញថាកីឡាករបារាំងនេះមិនសូវបានលេងនោះទេ ហើយក៏ស្ថិតក្នុងបញ្ជីកីឡាករអាចចាកចេញបានផងដែរ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT